Search

E-Commerce ក្តីស្រមៃដ៏សែនឆ្ងាយ … សម្រាប់កម្ពុជា

ដូចយើងសង្កេតឃើញហើយថា វិស័យបច្ចេកវិទ្យាកំពុងរីកចំរើនយ៉ាងខ្លាំងខ្លាគួរអោយកត់សម្គាល់នៅក្នុងរយៈពេលថ្មីៗនេះ។ បើផ្អែកតាមរបាយការណ៍ Hootsuite កាលពីខែ មករា ឆ្នាំ ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១២,៥ លានអ្នក ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទិញដោះដូរទំនិញតាមអនឡាញ។

ថ្មីៗនេះ ក្រុមការងារក្នុងស្រុក (Knongsrok) បានសំភាសជាមួយលោក ប្លង់ ផល្លា ជាសហស្ថាបនិក បាយឡូយ (Buyloy.com) ដើម្បីស្វែងយល់ពីនិន្នាការវិស័យ E-commerce នៅកម្ពុជា។


បាយឡូយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដែលជាទីផ្សារលក់ទំនិញតាមអនឡាញដ៏ទុកចិត្តមួយនៅកម្ពុជា និងមានសេវាដឹកជញ្ជូនផលិតផលដល់អតិថិជន គ្របដណ្តប់ ២៥ ខេត្តក្រុងទូទាំងប្រទេស។


បច្ចុប្បន្ន បាយឡូយមានលក់ទំនិញមិនតិចជាង ១០០០​ មុខ ដូចជាសៀវភៅ សម្ភារះផ្ទះបាយ អេឡិចត្រូនិក គ្រឿងសំអាង និងផលិតផលផ្សេងៗ ហើយពួកគេនឹងបន្ថែមផលិតផលជាច្រើនទៀត ជាបន្តបន្ទាប់។​


តើបាយឡូយមានសកម្មភាពអ្វីខ្លះ? ចុះវិស័យ E-commerce នៅកម្ពុជាដើរដល់ណាហើយ? តោះមកស្តាប់ការសំភាសន៍របស់ក្រុមការងារក្នុងស្រុក ជាមួយ លោក ផល្លា ទាំងអស់គ្នា៖


១ - តើអ្វីជាបញ្ហាប្រឈមមុខចម្បងក្នុងវិស័យ E-Commerce នៅកម្ពុជា?


បញ្ហាពិតមានជាច្រើនរាប់មិនអស់ ដោយសារវិស័យនេះគឺថ្មីសម្