វេបសាយ E-Commerce ២ នៅស្រុកខ្មែរទើបចាប់ផ្ដើមរកស៊ីដូចគ្នា លក់ទំនិញធូរថ្លៃជាងទីផ្សារបច្ចុប្បន្ន



ទីផ្សារអេឡិចត្រូនិច ឬ គេច្រើនហៅថា E-Commerce នោះកំពុងរីកដុះដាលច្រើននៅស្រុកខ្មែរយើង នារប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះតែវិស័យនេះកំពុងពេញនិយមច្រើនគួរឲ្យកត់សម្គាល់ផងដែរ ។


ថ្ងៃខាងមុខឆាប់ៗស្រុកយើងនឹងចាប់ផ្ដើមប្រើប្រាស់សេវា Fintech ច្រើន ហើយសម្រាប់ការទិញទំនិញក៏ដូចគ្នា គឺពួកគេចាប់ផ្ដើមមើលទៅលើនិន្នាការសង្គម ថាសម័យនេះហើយគេមិនសូវដើរផ្សារដូចមុនទៀតទេ ព្រោះតែមានវេបសាយ និង អ្នកលក់អនឡាញជាច្រើនកំពុងចាប់ផ្ដើមរកស៊ីលើបច្ចេកវិទ្យា ។


ហើយខណៈនេះដែរយើងនាំអ្នកទៅស្គាល់វេបសាយលក់ទំនិញតាមអ៊ីនធើណែត ២ ដែលមានភាពស្រដៀងគ្នា ហើយរកស៊ីវិស័យ E-Commerce នេះដូចគ្នា ជាពិសេសរាល់ទំនិញដែលមានលក់គឺមានតម្លៃស្មើនឹងទីផ្សារទូទៅ ឬ អាចមានតម្លៃទាបជាងទៀតផង ។


១. hangcheng24.com

គឺជា Start Up ថ្មីមួយដែលរកស៊ីទាក់ទងជាមួយវិស័យ E-Commerce មានការចរាចរទិញទំនិញលើនេះរៀងរាល់ថ្ងៃ ហើយទំនិញលើវេបសាយនេះក៏តម្លៃទាបជាងទីផ្សារផងដែរ ។


ជាពិសេសមិនពិបាកនោះទេ លោកអ្នកអាចបញ្ជាទិញតាមវេបសាយក៏បាន និង ឆាតតាមរយៈបណ្ដាញសង្គមរបស់ ហាងឆេង២៤ ក៏បានដូចគ្នា ដើម្បីទទួលបានតម្លៃធូរថ្លៃ និង លឿន ។


២. Buyloy.com

សម្រាប់ Buyloy ក៏រកស៊ីដូចគ្នាដែរ ជាពិសេសលោកអ្នកអាចរកមុខទំនិញនៅទីនេះពី A ដល់ Z ជាមួយតម្លៃធូរថ្លៃដូចគ្នា ។


ព្រោះតែវេបសាយទាំង ២ នេះមានមហិច្ឆតារកស៊ីដូច គឺចង់ឲ្យប្រជាជនក្នុងស្រុកយើងឈប់ទិញឥវ៉ាន់ពីក្រៅស្រុក ហើយក្រឡេកមើលពីវេបសាយក្នុងស្រុក និងមិនចាំបាច់ទិញទំនិញពីគេទៀតនោះទេ ។


គួរបញ្ជាក់ផងដែរថា ដល់ពេលហើយដែលប្រទេសយើងគួរតែសម្លឹងមើលពីបច្ចេកវិទ្យា ដែលកំពុងតែដើរយ៉ាងលឿនបំផុតដូចរាល់ថ្ងៃនេះ ហើយបើយើងតាមមិនទាន់នោះទេ សង្គមគេនឹងទៅមុនហើយ ​ជាពិសេសបច្ចេកវិទ្យានឹងជៀតចូលជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកតែម្ដង បើអ្នកតាមទាន់មិនជាអ្វីនោះទេ តែបើអ្នកដើរក្រោយសង្គមគេបច្ចុប្បន្ននោះ គឺរកស៊ីមិនទាន់គេទេ ៕


អត្ថបទដោយ ៖ ឆាំ មករា


ប្រភព៖ https://www.business-cambodia.com/article/2-website-e-commerce-in-cambodia%20


0 comments