top of page

ស្ថាបនិក Buyloy ៖កំហុសឆ្គង ៣ ចំណុចដែល Start Up ថ្មីថ្មោងគួរជៀសវាង

Updated: Apr 17, 2023



ចង់ចាប់ផ្ដើមអាជីវកម្មរកស៊ីមួយវាមិនពិបាកនោះទេ តែអ្វីដែលជាបញ្ហាចោទខ្លាំងនោះ គឺធ្វើយ៉ាងណាឲ្យអាជីវកម្ម Start Up របស់អ្នកអាចរស់លើទីផ្សារបានយូរ ឈរជើងលើទីផ្សារ និង លេចធ្លោជាងគេ ។



ថ្ងៃនេះដែរ Business Cambodia និងលើកយកការចែករំលែកកំហុសឆ្គង ៣ ចំណុច ពីស្ថាបនិក គេហទំព័រទិញទំនិញនៅកម្ពុជា Buyloy.com លោក ប្លង់ ផល្លា បង្ហាញទៅដល់អ្នកចង់ Start-Up ថ្មីថ្មោង មិនគួរមើលរំលង មុនសម្រេចចិត្តចង់រកស៊ីជាមួយគ្នា ។


១. កសាងក្រុម

សម្រាប់ការបង្កើតក្រុម វាជារឿងមួយដែលអ្នកទាំងអស់គ្នាត្រូវគិតមុនគេ ព្រោះមិនប្រាកដថាមនុស្សដែលអ្នកស្គាល់គេអាចរកស៊ីជាមួយអ្នកបានទេ ។ អញ្ចឹងហើយអ្វីដែលគិត គឺត្រូវរកក្រុមណាដែលអ្នកអាចទុកចិត្តបាន រកមនុស្សដែលធ្វើការ កុំរកមនុស្សដែលពូកែនិយាយ ។

ព្រោះថា Start-up ត្រូវការអ្នកធ្វើខ្លាំង មិនពូកែតែនិយាយនោះទេ អញ្ចឹងហើយអ្វីដែលអ្នក Start-Up ត្រូវគិតមុនគេ គឺរកមនុស្សដែលអាចចាប់ដៃជាមួយអ្នកបាន និង អាចធ្វើការងារដាច់យប់ មិនស្ដាយប្រាក់ខែបាន ។


២. ឆន្ទៈ

មនុស្សដែលគ្មានទស្សនៈវិស័យវែងឆ្ងាយ គ្មានការតាំងចិត្ត មានតែជំនាញតែខ្ជិល គឺជៀសឲ្យឆ្ងាយតែម្ដង ព្រោះនៅពេលអ្នកបង្កើតក្រុម ដោយមានមនុស្សប្រភេទនេះធ្វើការងារជាមួយគ្នាហើយ រាងពិបាកបន្ដិចហើយ ដោយសារតែការសម្រេចចិត្ត អាចនិងជួបបញ្ហា ដោយសារតែការបដិសេធ ។



៣. ផលចំណេញ

ផលចំណេញ បើនិយាយឲ្យចំទៅគឺ លុយកាក់ដែលទទួលបានតែម្ដង ការ Start-up មួយ ចុងក្រោយផលវិបាក គឺលុយជារឿងសំខាន់បំផុត ព្រោះចាប់ដៃគ្នារកស៊ីអ្វីដែលចង់បានមកវិញ គឺអាជីវកម្មអាចរីកមុខមាត់ទៅទីផ្សារ ហើយផលចំណេញនេះឯង ។



គួរបញ្ជាក់ផងថា មិនមែនមានតែ ៣ ចំណុចនេះទៀតទេ ដែលជាបញ្ហា Start-Up ថ្មីៗត្រូវគិតនោះ នៅមានបញ្ហាក្រោយខ្នងច្រើនទៀតដែលអ្នកត្រូវវៀនសូត្រ និងសិក្សាឲ្យបានច្រើន ខ្វះបទពិសោធន៍មិនជាអ្វីនោះទេ សម្រាប់ការរកស៊ី តែបើខ្វះការតស៊ូ និង អត់ធ្មត់នោះ អ្នកនឹងចាញ់មិនខាន ៕


អត្ថបទដោយ ៖ ឆាំ មករា



0 comments

Don't forget to subscribe to get exclusive updates

Thanks for subscribing!

bottom of page